✨ការប្រកួតសិស្សពូកែឆ្នាំ២០២៤ បញ្ចប់ដោយជោគជ័យ✨
ការប្រកួតសិស្សពូកែប្រចាំឆ្នាំ បានចាប់ផ្តើមដំបូងនៅឆ្នាំ២០២១៤ គឺដែលព្រឹត្តិការណ៍នេះរៀបចំដោយអង្គការស៊ីថេបរៀងរាល់ឆ្នាំ ។ នៅឆ្នាំនេះ តំណាងសិស្សឆ្នើមមកពីតាមមណ្ឌលសិក្សា និងសាលាដៃគូនៅទូទាំងប្រទេសកម្ពុជា បានជួបជុំគ្នា ដើម្បីប្រកួតប្រជែងបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។ ការប្រកួតរួមមានបួនប្រភេទ គឺភាសាអង់គ្លេសកម្រិតមូលដ្ឋាន ភាសាអង់គ្លេសកម្រិតខ្ពស់ កុំព្យូទ័រទូទៅ និងការសរសេរកូដដែលយើងទើបនឹងដាក់បញ្ចូលថ្មីនៅឆ្នាំនេះ។ ព្រឹត្តិការណ៍ឆ្នាំនេះ រៀបចំនៅការិយាល័យអង្គការស៊ីថេប ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីមណ្ឌលសិក្សាតាមជនបទ និងសាលាដៃគូចំនួន១៨ដោយមានសិស្សានុសិស្សធ្វើដំណើរមកពីតាមបណ្ដារាជធានីខេត្ត ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។ សិស្សចូលរួមការប្រឡងសរុបចំនួន៥២នាក់ ព្រមទាំងមានអ្នកចូលរួមចំនួន១៥២នាក់ រួមមានសិស្សានុសិស្ស អាណាព្យាបាល នាយកសាលា គ្រូបង្រៀន ព្រះចៅអធិការ និងអាជ្ញាធរ ដែលញ៉ាំងឱ្យបរិកាសកម្មវិធីកាន់តែអធិកអធម! ✨របៀបវារៈកម្មវិធី✨ ការប្រកួតប្រជែងចាប់ផ្តើមនៅពេលព្រឹក។ ជាមួយគ្នានេះ យើងបានរៀបចំការធ្វើបទបង្ហាញ របស់សិស្សពីសមិទ្ធិផលនៃការសិក្សារបស់ពួកគេជាភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងការសរសេរកូដ ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់បន្ថែមពីផលជះវិជ្ជមាននៃការអប់រំរបស់អង្គការស៊ីថេប ។ នៅពេលរសៀល យើងបានអញ្ជើញវិទ្យាល័យបច្ចេកទេសដុងវូរបស់តៃវ៉ាន់ ឱ្យធ្វើបទបង្ហាញដោយផ្ទាល់អំពីកម្មវិធីសិក្សា ៣+៤នៅតៃវ៉ាន់។ នាយកសាលា គ្រូបង្រៀន និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ បានចែករំលែកបទពិសោធន៍របស់ពួកគេដោយផ្ទាល់ ដោយផ្តល់នូវព័ត៌មានសំខាន់ៗសម្រាប់សិស្ស-និស្សិតដែលចាប់អារម្មណ៍ក្នុងការបន្តការអប់រំនៅតៃវ៉ាន់។ 🌟សមិទ្ធផលសម្រេចបាន🌟 យើងសូមចូលរួមអបអរសាទរសិស្សមកពីមណ្ឌលសិក្សាតាយ៉ែក! ក្រោមការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ បានធ្វើឱ្យសិស្សជាច្រើនទទួលពានរង្វាន់លេខមួយ និងលេខ២ នៅក្នុងវិញ្ញាសារប្រកួតភាសាអង់គ្លេសមូលដ្ឋាន និងកម្រិតខ្ពស់ និងការសរសេរកូដ។ យើងសង្ឃឹមថា ភាពជោគជ័យរបស់ពួកគេនឹងបំផុសគំនិតសិស្ស និងគ្រូបង្រៀនបន្ថែមទៀត ឱ្យទទួលបានលទ្ធផលកាន់តែអស្ចារ្យនៅក្នុងការប្រកួតប្រជែងនាពេលអនាគត! 💖សេចក្ដីថ្លែងអំណរគុណ💖 ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ នឹងមិនអាចទៅរួចទេ បើគ្មានការគាំទ្រ និងការចូលរួមពីអ្នកគ្រប់គ្នាដែលពាក់ព័ន្ធ។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះក្រុមហ៊ុន Grand Twins និង MASTERTEX សម្រាប់ការឧបត្ថម្ភដល់កម្មប្រកួតរបស់យើង។ ការគាំទ្ររបស់អ្នកគ្រប់គ្នា ដែលមានទាំងសហគមន៍ ជាចលករជំរុញទឹកចិត្តឱ្យអង្គការស៊ីថេប បន្តផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់។ 🎉**ជួបគ្នានៅកម្មវិធីប្រកួតសិស្សពូកែ (CTEP Golden Brain) ឆ្នាំក្រោយទៀត! **🎉