❤️រឿងនៃការអត់ធ្មត់ និងក្តីស្រមៃរបស់ កុមារីវត្តី

ភ្នំពេញ៖

នៅក្នុងភូមិតូចមួយនៅក្នុងទីជនបទ មានក្មេងស្រីអាយុ៧ឆ្នាំឈ្មោះ វត្តី។

បច្ចុប្បន្ននាងកំពុងសិក្សា នៅថ្នាក់ទី២ ដូចក្មេងដទៃទៀតដែរ នាងចូលចិត្តរៀន និងចូលចិត្តញញឹម។ ប៉ុន្តែផ្លូវជីវិតរបស់នាងពិបាកជាងក្មេងដទៃផ្សេងទៀត។ វត្តី ចាប់កំណើតមកនៅក្នុងគ្រួសារដែលខ្វះខាតខាងផ្នែកហិរញ្ញវត្ថុ ដែលមានឪពុកជាអ្នកធ្វើការសំណង់ ខណៈមានម្តាយដែលជាអ្នកលក់បន្លែ ដែលត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីលក់បន្លែ នៅផ្សារក្នុងភូមិ។ រៀងរាល់ព្រឹកម៉ោង៥ ខណៈពេលដែលក្មេងដទៃកំពុងគេងលង់លក់ វត្តីបានក្រោកទៅជួយម្តាយរៀបចំបន្លែ ដើម្បីយកទៅលក់នៅផ្សារ។ បន្ទាប់ពីបញ្ចប់ការងារទាំងនេះ នាងប្រញាប់ប្រញាល់ទៅសាលារៀន។

ក្រោយម៉ោងរៀន ជំនួសឱ្យមានពេលវេលាលេងរបស់នាង បែរទៅជួយម្តាយធ្វើការងារផ្ទះ មុនពេលធ្វើកិច្ចការសាលា។ ទោះបីជានាងនឿយហត់នៅពេលយប់យ៉ាងណាក៏ដោយ ក៏នាងនៅតែអង្គុយក្រោមភ្លើងស្រអាប់ ហើយអានសៀវភៅពីមួយទំព័រទៅមួយទំព័រយ៉ាងយកចិត្តទុកដាក់។

ថ្ងៃមួយ គ្រូនៅសាលារដ្ឋបានផ្តល់ដំណឹងថា៖

ស៊ីថេប បានផ្តល់ថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។

ពេលវត្តីបានឮ នាងភ្លឺភ្នែកភ្លាម។

ទោះបីជាតាមផ្លូវទៅមណ្ឌលសិក្សា ឆ្ងាយពីផ្ទះ និងគ្រួសារមិនមានកង់ជិះក៏ដោយ នាងមិនព្រមឱ្យឧបសគ្គទាំងនេះមករារាំងនាងបានឡើយ។

ចាប់ពីថ្ងៃនោះមក ក្រោយជួយម្តាយនៅផ្សារ វត្តីបានដើរទៅមណ្ឌលសិក្សា ស៊ីថេប ដើម្បីចូលរៀនភាសាអង់គ្លេស។

ទោះបីជាពេលមានភ្លៀងខ្លាំង ផ្លូវពិបាកធ្វើដំណើរ ខោអាវនាងសើមទទឹកជោគជាញឹកញាប់ ក៏នាងនៅតែដើរទៅមុខជារៀងរាល់ថ្ងៃ ដើម្បីឈានដល់ថ្នាក់រៀន។

នៅពេលចូលថ្នាក់អង់គ្លេសដំបូង វត្តីមានភាពខ្មាស់អៀន និងអង្គុយស្ងៀមនៅខាងក្រោយថ្នាក់។

ពេលនោះ ភាសាអង់គ្លេសរបស់នាងនៅមានកម្រិត តែវត្តីព្យាយាមស្តាប់យ៉ាងប្រុងប្រយ័ត្ន កត់ចំណាំយ៉ាងយកចិត្តទុកដាក់ ហើយក្លាហានក្នុងការសួរសំនួរប្រសិនបើនាងមានអ្វីមិនយល់។ នៅផ្ទះ នាងហាត់រៀនពាក្យថ្មីៗជាញឹកញាប់ រហូតចាំបានពាក្យជាច្រើន។ បន្ទាប់ពីពីរបីខែក្រោយមក គ្រូបានចាប់អារម្មណ៍ជាមួយនាងយ៉ាងពិសេស។ ក្មេងស្រីដែលធ្លាប់តែស្ងៀមស្ងាត់ដែលអង្គុយនៅខាងក្រោយថ្នាក់ បានក្លាយជាសិស្សម្នាក់ដែលមានការរីកចម្រើនលឿនបំផុតក្នុងថ្នាក់រៀន។ ថ្ងៃមួយ គ្រូបានផ្តល់សៀវភៅសរសេរ និងសម្ភារៈសិក្សាជាច្រើន ដើម្បីលើកទឹកចិត្តដល់នាង។ ពេលវត្តីទទួលបានអំណោយ ភ្នែករបស់នាងបានពោរពេញដោយទឹកភ្នែកពីព្រោះតែការរំភើបខ្លាំងពេក។

នៅពេលនោះ អារម្មណ៍របស់នាងមិនមែនត្រឹមតែការដឹងគុណចំពោះអំណោយទេ ប៉ុន្តែជាការត្រូវបានមើលឃើញ និងគាំទ្រយ៉ាងកក់ក្តៅពីលោកគ្រូ។

ពេលនេះ វត្តីមានក្តីស្រមៃតូចមួយ។

សង្ឃឹមថាថ្ងៃមួយ នាងនឹងក្លាយជាគ្រូបង្រៀន ដើម្បីជួយក្មេងៗដែលមានស្ថានភាពគ្រួសារដូចនាង ដែលប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។

ដោយសារតែវត្តីជឿថា ការអប់រំអាចបើកទ្វារទៅកាន់ពិភពលោកដ៏ធំជាងនេះ។

អានបន្ថែម

🎉ការប្រឡងប្រកួតប្រជែងសិស្សពូកែឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ! 🎉

ភ្នំពេញ៖

ការប្រឡងប្រកួតប្រជែងសិស្សពូកែប្រចាំឆ្នាំបានបញ្ចប់ដោយជោគជ័យ សូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការចូលរួមរបស់អ្នកទាំងអស់គ្នា!

ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ បានប្រមូលផ្តុំមណ្ឌលសិក្សាចំនួន ១០ ដែលគ្រប់គ្រងដោយអង្កការ ស៊ីថេប និងមណ្ឌលសិក្សាដៃគូចំនួន ៧ ដែលមានអ្នកចូលរួមប្រឡងសរុបចំនួន ៣៨ នាក់ និងអ្នកចូលរួមជាង ១៥០ នាក់ រួមមានទាំងសិស្សានុសិស្ស អាណាព្យាបាល ដៃគូសហការណ៍ និងតំណាងអាជ្ញាធរមូលដ្ឋាន។

តាមរយៈការប្រកួតប្រជែងដ៏សប្បាយរីករាយ និងគួរឱ្យចាប់អារម្មណ៍នេះ យើងបានឃើញពីទេពកោសល្យដ៏អស្ចារ្យ និងស្មារតីរៀនសូត្ររបស់សិស្សមកពីតំបន់ផ្សេងៗគ្នា! 🌟

___________________________________________________

🧠 មុខវិទ្យាប្រឡងមានដូចជា៖

• ភាសាអង់គ្លេស

• កុំព្យូទ័រ

• ការសរសេរកម្មវិធីកូដសម្រាប់ឧបករណ៍អេឡិចត្រូនិច

• ព្រឹត្តិការណ៍ពិសេស៖ ការប្រណាំងរថយន្តរ៉ូបូត

____________________________________________________

🏅 បញ្ជីឈ្មោះអ្នកឈ្នះតាមមណ្ឌលសិក្សានីមួយៗ៖

🥇 ថ្នាក់ភាសាអង់គ្លេស

ចំណាត់ថ្នាក់លេខ ១៖ ប្រាសាទធ្នង់ (PT) | ចំណាត់ថ្នាក់លេខ ២៖ កំពង់ស្វាយ (KPS) | ចំណាត់ថ្នាក់លេខ ៣៖ សាន់សាញ់ (Sunshine)

🥇 ថ្នាក់កុំព្យូទ័រ

ចំណាត់ថ្នាក់លេខ ១៖ ស្ទឹងព្រះស្រុក (SPS) | ចំណាត់ថ្នាក់លេខ ២៖ ប្រវ៉ាល (Braval) | ចំណាត់ថ្នាក់លេខ ៣៖ ដានរុន (DR)

🥇 ថ្នាក់ការសរសេរកម្មវិធីកូដ

ចំណាត់ថ្នាក់លេខ ១៖ រកា (Roka) | ចំណាត់ថ្នាក់លេខ ២៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជម្ពូវ័ន (CPV) | ចំណាត់ថ្នាក់លេខ 3៖ បាវិត (Bavet)

🥇 ការប្រណាំងរថយន្តរ៉ូបូត

ជើងឯក៖ CPV

*CPV=វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជម្ពូវ័ន

____________________________________

🏆 សូមអបអរសាទរដល់អ្នកឈ្នះទាំងអស់!

សមិទ្ធផលរបស់អ្នកឆ្លុះបញ្ចាំងពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់សិស្ស និងគ្រូបង្រៀននៅមណ្ឌលសិក្សានីមួយៗ។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នក! 👏

សម្រាប់អ្នកដែលមិនបានឈ្នះនៅឆ្នាំនេះ សូមកុំបាក់ទឹកចិត្ត!

បន្តរៀនសូត្រ បន្តកែលម្អ ហើយយើងជឿជាក់ថាអ្នកនឹងយល់ដឹងច្រើនជាងមុននៅឆ្នាំក្រោយ! 💪📚

___________________________________________________

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្ស អាណាព្យាបាល ដៃគូ និងអ្នកគាំទ្រទាំងអស់របស់ ស៊ីថេប ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងធំធេង។ ❤️

ការរួបរួមគ្នា យើងនឹងបន្តធ្វើការជាមួយគ្នាដើម្បីបង្កើតបរិយាកាសអប់រំដែលមានភាពសប្បាយរីករាយ មានអត្ថន័យ និងពោរពេញទៅដោយឱកាសក្នុងការចូលរួមសម្រាប់កុមារគ្រប់រូប។ 🌈

អានបន្ថែម

ស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ Tamkang (Tamkang University)

ភ្នំពេញ៖

ដែលបាននាំមកនូវមេរៀនភាសាចិនដល់កុមារកម្ពុជា!

នៅក្នុងរដូវក្តៅនេះ កម្មវិធី CTEP មានក្តីរីករាយដែលបានទទួលអ្នកស្ម័គ្រចិត្តជំនាន់ថ្មីមកពីសាកលវិទ្យាល័យ​ Tamkang។

ជាយូរឆ្នាំមកហើយ សិស្សានុសិស្សពីសាកលវិយាល័យតាមកាងបានយកចិត្តទុកដាក់ចំពោះការបម្រើសហគមន៍នៅកម្ពុជា ហើយពួកយើងពិតជាកោតសរសើរចំពោះការគាំទ្ររបស់ពួកគេដែលបានមកដល់ថ្នាក់រៀននៅជនបទ នាំមកនូវការអប់រំភាសាចិនដល់កុមារក្នុងតំបន់។

នៅកម្ពុជា ការវិនិយោគពីបរទេស និងរោងចក្រកំពុងតែរីកដុះដាល (ជាពិសេសពីប្រទេសចិន) ដែលធ្វើឲ្យតម្លៃនៃបុគ្គលដែលចេះភាសាចិនកាន់តែមានតម្លៃ ប៉ុន្តែនៅតែពិបាករក។ ការមកដល់របស់ក្រុមអ្នកស្ម័គ្រចិត្ត​ Tamkang មិនត្រឹមតែផ្តល់ឱកាសឲ្យកុមារនៅជនបទបានស្គាល់ពីភាសាចិនប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឲ្យពួកគេឃើញនូវលទ្ធភាពថ្មីៗសម្រាប់អនាគត។

ក្នុងអំឡុងពេល៤ថ្ងៃនៃសកម្មភាព ក្រុមអ្នកស្ម័គ្រចិត្តបានរៀបចំមេរៀនដ៏គួរឲ្យចាប់អារម្មណ៍ និងមានទំនាក់ទំនង រួមមានពីសំឡេង ចម្រៀង pinyin និងពាក្យប្រើប្រាស់ប្រចាំថ្ងៃ ដូចជាលេខ ខោអាវ ម្ហូបអាហារ ផ្លែឈើ និងកន្លែង។ តាមរយៈការសន្ទនាសាមញ្ញ និងសកម្មភាពលេងសប្បាយៗ រួមមានលេងតួអង្គ លេងមុិនកាត់ក paper-scissors និងប័ណ្ណពាក្យ ពួកគេបានបំពេញបន្ទប់រៀនដោយភាពរីករាយ និងថាមពល ដែលលើកទឹកចិត្តដល់សិស្សានុសិស្សដែលខ្មាស់អៀនឲ្យហ៊ាននិយាយភាសាចិន។

នៅចុងបញ្ចប់នៃកម្មវិធី កុមារទាំងនោះអាចនិយាយគ្នាជាភាសាចិនដើម្បីទទួលដៃគូ និងណែនាំអំពីឈ្មោះ អាយុ និងសញ្ជាតិរបស់ពួកគេ។ ក្រៅពីការរៀនពាក្យថ្មីៗ ការចូលរួមនៅក្នុងសកម្មភាពនេះបានពង្រីកចក្ខុវិស័យរបស់ពួកគេ ជួយពួកគេឱ្យយល់ដឹងពីវប្បធម៌ផ្សេងៗ និងលើកទឹកចិត្តពួកគេឱ្យបន្តការសិក្សារៀនសូត្រ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ​ Tamkang (តៃវ៉ាន់) ចំពោះការចូលរួម ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់ពួកគេ។ ការបង្រៀន និងការផ្លាស់ប្តូរវប្បធម៌របស់ពួកគេ មិនត្រឹមតែជួយពង្រីកចំណេះដឹងរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្ថាបនាមិត្តភាព និងការចងចាំដ៏ពិសេសមិនអាចបំភ្លេចបាន។

យើងរង់ចាំការវិលត្រឡប់មករបស់ពួកគេម្តងទៀតនៅថ្ងៃអនាគត! ❤️

អានបន្ថែម

ក្រុម​ស្ម័គ្រចិត្ត​អន្តរជាតិ FLYoung

ភ្នំពេញ៖

យើង​ខ្ញុំ​មាន​អំណរ​អរគុណ​ចំពោះ​ក្រុម​ស្ម័គ្រចិត្ត​អន្តរជាតិ FLYoung ពី TMU ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​ម្តង​ទៀត​ដើម្បី​ចូលរួម​បំពេញ​សេវា។

ការ​មក​ដល់​លើក​នេះ​មាន​ភាព​លំបាក​ជាពិសេស — មិន​ត្រឹម​តែ​ក្រុម​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​គំនិត​ចាស់ៗ​អំពី​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​បាន​ជួប​នឹង​បញ្ហា​ព្រំដែន​ដែល​កើត​ឡើង​ភ្លាមៗ​ផងដែរ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សមាជិក​ទាំងអស់​ដែល​បាន​ខិតខំ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ចែករំលែក​ចំណេះដឹង​ដ៏​មាន​តម្លៃ​មក​យើងខ្ញុំ។

អស់​មក​ជា​ច្រើន​ឆ្នាំ​មកហើយ FLYoung បាន​ធ្វើ​សេវា​នៅ CTEP ដោយ​ជ្រើសរើស​ប្រធានបទ​សុខភាព​សមស្រប​តាម​ស្ថានភាព​ពិត​នៃ​ជនបទ​កម្ពុជា។ ឆ្នាំ​នេះ ពួកគេ​បាន​យក​ប្រធានបទ​ដ៏​ពិបាក​និង​អាម៉ាស់​ដូចជា "ផលប៉ះពាល់អំពីគ្រឿងញៀន" និង "ការអប់រំផ្នែកយេនឌ័រ" មក​បង្ហាញ​ដោយ​វិជ្ជាជីវៈ ប៉ុន្តែ​ងាយ​យល់ ដែល​ធ្វើ​ឲ្យ​គ្រូបង្រៀន​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ក្នុង​បរិយាកាស​មួយ​ដ៏​សុវត្ថិភាព។

យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​សមាជិក​ FLYoung ម្នាក់ៗ ដែល​ភាគច្រើន​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ច្រើន​ដង​ដើម្បី​ជួយ។ ការ​ឧស្សាហ៍ព្យាយាម​របស់​អ្នក​ទាំងអស់គ្នា​ធ្វើ​ឲ្យ​កុមារ​នៅ​ជនបទ​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​សុខភាព​ត្រឹមត្រូវ និង​អាច​រីកចម្រើន​ដោយ​សុខភាព​ល្អ។

អានបន្ថែម

វិទ្យាល័យនគរធំកំពុងចូលរួមយ៉ាងសកម្មក្នុងវគ្គសរសេរកូដដែលផ្តោតលើ STEM

ភ្នំពេញ៖

វិទ្យាល័យនគរធំកំពុងចូលរួមយ៉ាងសកម្មក្នុងវគ្គសរសេរកូដដែលផ្តោតលើ STEM ប្រចាំសប្តាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បតិ៍។ គួរកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះឃើញមានការចូលរួមយ៉ាងរស់រវើកពីសិស្សស្រី ដែលទទួលបានការបណ្តុះបណ្តាលពីក្រុមការងារកម្ពុជាដើម្បីការអប់រំ ដែលជាកម្មវិធីគាំទ្រដោយប្រជាជនតៃវ៉ាន់។

អានបន្ថែម

✨មជ្ឈមណ្ឌលចំណុះថ្មី | CTEP ចាប់ដៃគូជាមួយវិទ្យាល័យនគរធំ ដើម្បីផ្តល់ជូននូវវិធីសាស្រ្តកូដដេីរដល់សិស្សនៃជនបទ ✨

ភ្នំពេញ៖

នៅក្នុងជនបទដែលខ្វះធនធាន កុមារក៏មានឆន្ទៈរៀនសូត្រ និងផ្លាស់ប្តូរអនាគតរបស់ពួកគេដូចគ្នា។

🏫 វិទ្យាល័យនគរធំ ដែលស្ថិតនៅក្នុងឧទ្យានបុរាណវត្ថុអង្គរ មានតែ៤ថ្នាក់រៀន និងសិស្ស១៦៤នាក់ ដោយសារទើបរៀបចំខ្លួនជាសាលាវិទ្យាថ្មី។ ថ្មីៗនេះ សាលាថ្មីបានការគាំទ្រពីសហគមន៍មានស្ថេរភាព និងអាចអភិវឌ្ឍបានឡើងវិញ — ប៉ុន្តែការលំបាករបស់ថវិកា និងឧបករណ៍នៅតែមាន។

ទោះជាយ៉ាងណា វិទ្យាល័យនេះប្តេជ្ញាពង្រីកឱកាសដល់សិស្ស ហើយស្វែងរកការគាំទ្រយ៉ាងសកម្ម ដើម្បីណែនាំអំពីការអប់រំសម្រាប់អនាគត។

🤝 ក្នុងឆ្នាំ២០១៨ CTEP បានស្គាល់វិទ្យាល័យនេះជាលើកដំបូងតាមរយៈដៃគូអប់រំ ហើយបានឧបត្ថម្មម៉ាស៊ីនដេរសម្រាប់ថ្នាក់វិជ្ជាជីវៈ។ ក្នុងអំឡុងពេល COVID-19 សិស្សមួយចំនួនបានធ្វើការជាមួយ CTEP ដើម្បីផលិតម៉ាស់ការពារដល់ភូមិជិតខាង — ដែលជាសក្ខីកម្មនៃស្មារតីសហគមន៍ និងការសហការ។

💡 នៅខែមិថុនា ២០២៥ ក្នុងឱកាសថ្ងៃបច្ចេកវិទ្យា និងអប់រំវិជ្ជាជីវៈជាតិកម្ពុជា (National TVET Day) នាយកវិទ្យាល័យត្រូវបានជំរុញដោយគម្រោងកូដរបស់សិស្ស CTEP ហើយបានស្នើឱ្យចាប់ដៃគូដើម្បីណែនាំថ្នាក់កម្មវិធីនៅវិទ្យាល័យ។

គម្រោងនេះគាំទ្រនយោបាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ក្រសួងអប់រំ ហើយមានគោលបំណងចំណាយដើម្បីអភិវឌ្ឍ៖

🔹 ការគិតឡូជីខល និងដោះស្រាយបញ្ហា

🔹 ភាពច្នៃប្រឌិត និងស្មារតីវិធីសាស្ត្រ

🔹 ការត្រៀមខ្លួនសម្រាប់អនាគតដូចជា AI ផ្នែកទន់ រ៉ូប៉ូត និងច្រើនទៀត

ដើម្បីធ្វើឱ្យយុទ្ធសាស្ត្រនេះក្លាយជាការពិត CTEP បានចាប់ផ្តើមដូចខាងក្រោម៖

💻 កុំព្យូទ័រយួរដៃ២៥គ្រឿង និងសម្ភារៈបង្ហាញជាក់ស្តែង

👩‍🏫គ្រូបង្រៀនកូដនៅកន្លែង ដើម្បីបង្រៀន និងពង្រឹងសមត្ថភាពគ្រូ

📚 ការអភិវឌ្ឍរួមគ្នានូវអក្ខរកម្មកូដដ៏ទៃលើគម្រោង

🚀 ថ្នាក់សាកល្បងបានចាប់ផ្តើមរួចហើយ ហើយនឹងអនុវត្តពេញលេញនៅឆ្នាំសិក្សាក្រោយ។ សិស្សជាច្រើនកំពុងរៀនកូដជាលើកដំបូង ហើយបានបង្កើតគម្រោងអន្តរកម្មងាយៗរួចហើយ! ឪពុកម្តាយ និងសហគមន៍ក្នុងតំបន់គាំទ្រយ៉ាងខ្លាំង និងមានឆន្ទៈចូលរួមចំណែកធនធានបន្ថែមទៀត។

ថ្នាក់រៀននេះមិនមែនគ្រាន់តែជាបន្ទប់ដែលមានកុំព្យូទ័រប៉ុណ្ណោះទេ — វាជាច្រកទ្វារឆ្ពោះទៅពិភពលោក។ 🌏✨

🙏 យើងខ្ញុំសូមថ្លែងអំណរគុណដល់វិទ្យាល័យនគរធំចំពោះចក្ខុវិស័យរបស់ពួកគេ និងដល់អ្នកគាំទ្រទាំងអស់ដែលឈរជាមួយយើងក្នុងការពង្រឹងសមត្ថភាពយុវជនជនបទ។ ជាមួយនឹងចំនួនសិស្សកំពុងកើនឡើង CTEP ប្តេជ្ញាបន្ត និងពង្រីកការងារនេះ — ព្រោះវាគ្រាន់តែជាចំណាប់ផ្តើមប៉ុណ្ណោះ។ យេីងខ្ញុំពិតជារីករាយជាខ្លាំង​ចពោះ​ កម្មវិធីលេីកកម្ពស់ប្រជាជនដែលមានតម្រូវការ​របស់​ASUS,​ ដែ់លបេីកឱកាសការអប់រំថ្នាក់កុំព្យូទ័រនៅតែបានបន្តពង្រីកនៅទីជនបទប្រទេសកម្ពុជា។

អានបន្ថែម

🧬 សារសំខាន់នៃការសិក្សាជំនាញ STEM សម្រាប់កុមារ

ភ្នំពេញ៖

ជំនាញ STEM ដែលរួមមាន វិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering) និង គណិតវិទ្យា (Mathematics) គឺជាចំណេះដឹងសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល ការគិតបែបវិភាគ និងជំនាញក្នុងអនាគតរបស់កុមារ។ យើងក៏អាចនិយាយបានថា STEM ជាគំនិតដ៏មានថាមពលក្នុងការបើកផ្លូវអោយកុមារចូលរួមយល់ដឹងលើបច្ចេកវិទ្យាថ្មីៗ ។

🔍 ហេតុអ្វី STEM គឺសំខាន់សម្រាប់កុមារ?

🔳បង្កើនសមត្ថភាពគិតយ៉ាងប្រុងប្រយ័ត្ន កុមាររៀនបកស្រាយបញ្ហា ដោយប្រើការសង្កេត និងយល់ដឹងពីហេតុផលនិងផលប៉ះពាល់។

🔳ជួយបណ្ដុះចរិតច្នៃប្រឌិត STEM ជំរុញកុមារឱ្យសាកល្បងគំនិតថ្មី សាងសង់បច្ចេកវិទ្យា និងបង្កើតផ្នត់គំនិតសកម្ម។

🔳បង្កើតការចាប់អារម្មណ៍និងរៀនដោយស្វែងរក STEM ជំរុញការស្រាវជ្រាវផ្ទាល់ខ្លួននិងការរៀនពីការអនុវត្តជាក់ស្តែង ដូចជា project-based learning។

🧠 អត្ថប្រយោជន៍ផ្លូវអារម្មណ៍និងសង្គម

🔳កុមារបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិដោយសកម្មភាពក្រុម

🔳រៀនការអត់ធ្មត់នៅពេលជួបបរាជ័យក្នុងការសាកល្បង

🔳ទទួលយកសក្ដានុពលផ្ទាល់ខ្លួននិងរីកចម្រើនជាបន្តបន្ទាប់

អានបន្ថែម

សកម្មភាពសិក្សាជំនាញ STEM របស់សិស្ស CTEP នៅជនបទ: ការលើកកម្ពស់ចំណេះដឹង និងអនាគតវិស័យបច្ចេកវិទ្យា

ភ្នំពេញ៖

សកម្មភាព STEM របស់សិស្ស CTEP នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំនាញបច្ចេកវិទ្យានៅជនបទ។ ការបង្កើតគម្រោងសហគមន៍ និងការចែករំលែកចំណេះដឹងនឹងជួយឱ្យសិស្ស និងប្រជាជនមានឧបសគ្គក្នុងការទទួលបានអនាគតប្រកបដោយចក្ខុវិស័យ។

អានបន្ថែម

ក្តាខៀន បានចូលនិវត្តន៍ដោយសមរម្យហើយ

ភ្នំពេញ៖

នៅក្នុងថ្នាក់រៀនជនបទនៃកម្មវិធីអប់រំ CTEP ក្ដារខៀនពណ៌ និងក្ដារខៀនពណ៌ស គឺជាឧបករណ៍បង្រៀនសំខាន់។ ប៉ុន្តែបន្ទាប់ពីបានប្រើប្រាស់មកអស់រយៈពេលជាច្រើនឆ្នាំ ផ្ទៃរបស់វាចាប់ផ្ដើមខូចខាត ធ្វើឱ្យវាពិបាកសម្រាប់សិស្សានុសិស្សក្នុងការអាននូវអ្វីដែលគ្រូសរសេរ។

នៅមជ្ឈមណ្ឌលជនបទ TY របស់យើង ក្ដារខៀនពណ៌សមួយដែលបានបម្រើគ្រូ និងសិស្សដោយស្មោះត្រង់តាំងពីឆ្នាំ ២០១៣។ បន្ទាប់ពី១២ឆ្នាំយូរអង្វែង វាបានក្លាយជា ប្រឡាក់ជាប់ និងខូចខាតដែលមិនអាចជួសជុលបាន។ ទោះជាយ៉ាងណា គ្រូបង្រៀននៅតែប្រើវាដោយគ្មានការតវ៉ា — រហូតមកដល់ពេលនេះ។

ក្នុងខែនេះ យើងបានជំនួសវាដោយក្ដារខៀនពណ៌សថ្មី ដែលត្រូវបានដឹកជញ្ជូន និងដំឡើងដោយរថយន្តតូចមួយក្នុងស្រុក។ ពេលដែលវាត្រូវបានដាក់ថ្មី ថ្នាក់រៀនទាំងមូលហាក់បីឡើងភ្លឺថ្លា។ ក្មេងៗស្រែកហ៊ោដោយរីករាយ ហើយបរិយាកាសរៀនសូត្រហាក់ដូចជាត្រូវបានធ្វើឱ្យស្រស់ស្អាតឡើងវិញ។

ទោះបីជាថវិការបស់យើងតែងតែតឹងតែងក៏ដោយ ក៏គ្រូ និងសិស្សរបស់យើងយល់ដឹងយ៉ាងជ្រាលជ្រៅ។ ពួកគេខំជួសជុលអ្វីដែលអាចធ្វើបានដោយខ្លួនឯង។ ប៉ុន្តែ នៅពេលវាទាក់ទងនឹងគុណភាពនៃការអប់រំរបស់កុមារ — យើងមិនព្រងើយលើការអនុវត្តដំណោះស្រាយឡើយ។

សូមអរគុណដល់មិត្តអ្នកគាំទ្រទាំងអស់ដែលបានឧបត្ថម្ភដល់ការអប់រំនៅជនបទកម្ពុជា។ បើលោកអ្នកចង់ជួយផ្ដល់បរិយាកាសរៀនសូត្រដ៏ល្អប្រសើរជាងមុនដល់កុមារជាច្រើនទៀត យើងសូមអញ្ជើញលោកអ្នកឱ្យចូលរួមជាមួយយើងដោយចិត្តរីករាយ។

អានបន្ថែម

ការពង្រីកមជ្ឈមណ្ឌលរៀនក្នុងជនបទ

ភ្នំពេញ៖

អង្គការ CTEP បានអនុវត្តកម្មវិធីអប់រំនៅកម្ពុជា អស់រយៈពេល ១៥ ឆ្នាំមកហើយ។ នៅពេលដែលមជ្ឈមណ្ឌលរៀនក្នុងជនបទរបស់យើង កំពុងពង្រីកឡើងជាលំដាប់ គុណភាពអប់រំក៏បានយកចិត្តទុកដាក់ផងដែរ ដែលធ្វើឲ្យមានសិស្សច្រើនជាងមុនពីសហគមន៍ជិតខាងមកចូលរួម។ ទោះជាយ៉ាងណា ដោយសារការកំណត់នៃទំហំថ្នាក់រៀន និងម៉ោងបង្រៀន ចំនួនសិស្សដែលយើងអាចទទួលជារៀងរាល់ថ្នាក់នៅតែមានកំណត់។ ជាពិសេសសម្រាប់ថ្នាក់កុំព្យូទ័រ ដែលសិស្សគ្រប់រូបត្រូវការមានឧបករណ៍ផ្ទាល់ខ្លួន — ធ្វើឲ្យវាពិបាកក្នុងការបំពាក់ចំនួនសិស្សបន្ថែម បើគ្មានឧបករណ៍គ្រប់គ្រាន់។

នៅមជ្ឈមណ្ឌលជនបទ PT ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀនដែលកើនឡើង យើងបានសម្រេចពង្រីកបរិក្ខារថ្នាក់រៀនដោយបន្ថែមតុ កៅអី និងកុំព្យូទ័រ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាប្រចាំពី មូលនិធិ ASUS - កម្មវិធី ASUS Recycled Computer Digital Empowerment Program ដែលបានជួយឲ្យយើងមានកុំព្យូទ័របន្ថែម។ ចំណែកតុ និងកៅអី ត្រូវបានគាំទ្រដោយសកម្មភាពរៃអង្គាសជំនួយពីសហគមន៍ ដែលប្រជាជនក្នុងតំបន់បានរួមគ្នាធ្វើឲ្យការនេះក្លាយជាការពិត។

បន្ទាប់ពីការពង្រីកនេះ ថ្នាក់រៀនកុំព្យូទ័រឥឡូវអាចទទួលសិស្សបានរហូតដល់ ២៥ នាក់ក្នុងមួយសម័យរៀន ដែលបានបង្កើនយ៉ាងខ្លាំងនូវចំនួនសិស្សដែលយើងអាចបម្រើជារៀងរាល់ថ្ងៃ។

បន្ទាប់ពីការពង្រីកនេះ ថ្នាក់រៀនកុំព្យូទ័រឥឡូវអាចទទួលសិស្សបានរហូតដល់ ២៥ នាក់ក្នុងមួយសម័យរៀន ដែលបានបង្កើនយ៉ាងខ្លាំងនូវចំនួនសិស្សដែលយើងអាចបម្រើជារៀងរាល់ថ្ងៃ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ឧត្តុង្គឧត្តមពីសហគមន៍មូលដ្ឋាន និងភាពជាដៃគូរយូរអង្វែងរបស់មូលនិធិ ASUS នៅតៃវ៉ាន់។ សូមអរគុណដែលបានជួយធ្វើឱ្យសិស្សានុសិស្សនៅតំបន់ជនបទមានឱកាសរៀនរីកចម្រើន។ យើងខ្ញុំជឿជាក់ថា ការលើកកម្បស់ដល់កុមារតាមរយៈការអប់រំនឹងនាំមកនូវលទ្ធភាពគ្មានដែនកំណត់សម្រាប់អនាគតពួកគេ។ 🌟

អានបន្ថែម

បញ្ហាក្នុងការរៀនសូត្រក្នុងរដូវរៀងក្តៅដ៏គួរអោយខ្លាច

ភ្នំពេញ៖

នៅពេលដែលអឌ្ឍគោលខាងជើងបានចូលដល់ចំណុចកំពូលនៃរដូវក្តៅ កំដៅថ្ងៃដ៏ក្តៅគគុក និងសីតុណ្ហភាពកើនឡើងបានធ្វើអោយមនុស្សជាច្រើនត្រូវគេងនៅក្នុងផ្ទះ ដើម្បីរីករាយជាមួយនឹងការត្រជាក់ពីម៉ាស៊ីនត្រជាក់។ ប៉ុន្តែនៅតាមជនបទកម្ពុជា ការមានបន្ទប់ម៉ាស៊ីនត្រជាក់គឺជារឿងឆ្ងាយណាស់។ បន្ទប់រៀនសាមញ្ញដែលមានកង្ហារអគ្គិសនី និងមានដំបូលជាម្លប់ពីថ្ងៃ គឺជាអ្វីដែលល្អបំផុតហើយ។

នៅមជ្ឈមណ្ឌលសិក្សាជនបទរបស់ CTEP យើងបានខិតខំប្រឹងប្រែងដាក់កង្ហារអគ្គិសនីក្នុងថ្នាក់រៀនគ្រប់កន្លែង ដើម្បីជួយអោយនិស្សិតមានការផ្ចង់គំនិតបានល្អ ទោះបីក្តៅក៏ដោយ។ ទោះយ៉ាងណា ស្ថានភាពកាន់តែលំបាកនៅភូមិប្រវ៉ាល។ ដោយសារខ្វះថ្នាក់រៀន និងថវិកាមានកំណត់ សាលារៀនមិនមានជំរើសអ្វីក្រៅពីត្រូវរៀបចំថ្នាក់រៀនបណ្តោះអាសន្នពីសន្លឹកដែកនៅតាមទីវាល។

ថ្នាក់រៀនបណ្តោះអាសន្នទាំងនេះមានបញ្ហាជាច្រើន។ ដំបូលទាប និងខ្យល់អាកាសមិនបានចេញចូលល្អ ធ្វើអោយមានអារម្មណ៍មិនស្រួលខ្លាំង។ ក្នុងរដូវវស្សា សម្លេងភ្លៀងដែលធ្លាក់លើដំបូលសង្កសីគួរអោយរខាន ធ្វើអោយមេរៀនមិនបានបន្តស្រូលនោះទេ។ ឯរដូវរៀងក្តៅវិញ ព្រះអាទិត្យបានធ្វើអោយរចនាសម្ព័ន្ធដែកទាំងនេះក្លាយជាឡដុតនំ។ កំដៅដ៏ខ្លាំងក្លានៅក្នុងថ្នាក់រៀនដ៏ចង្អៀត ធ្វើអោយក្តៅ និងអាកាសខ្លាំង។ សិស្សជាញឹកញាប់ស្រេកទឹកជាខ្លាំង ហើយពិបាកក្នុងការផ្តោតអារម្មណ៍។

យើងបានពិភាក្សាជាមួយនឹងនាយកសាលាអំពីការកែលម្អដែលអាចធ្វើបាន ប៉ុន្តែដោយសារធនធានមានកំណត់ ការសាងសង់អាគារសាលាអចិន្ត្រៃយ៍នៅតែជារឿងលំបាក។ សម្រាប់ពេលនេះ អ្វីដែលយើងអាចធ្វើបានគឺបន្តផ្តល់កង្ហារអគ្គិសនីបន្ថែម ដើម្បីធ្វើអោយបរិយាកាសក្នុងថ្នាក់រៀនមានភាពងាយរស់ជាងមុន។

តំបន់នីមួយៗមានបញ្ហាផ្ទាល់ខ្លួន។ នៅ CTEP យើងនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អលក្ខខណ្ឌអប់រំក្នុងសហគមន៍ដែលខ្វះធនធាន។ យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាមួយយើងខ្ញុំ ដើម្បីគាំទ្រយុវជនសកម្មទាំងនេះ អោយពួកគេអាចរៀនសូត្រដោយសុវត្ថិភាព និងសុខដុមរមនា ហើយអាចស្វែងរកសុបិន្តរបស់ពួកគេដោយក្លាហាន។

អានបន្ថែម

✨ពិធីបញ្ចប់វគ្គសិក្សានៃមណ្ឌលសិក្សាជនបទរបស់អង្គការ ស៊ីថេប បានបញ្ចប់ដោយជោគជ័យ✨

ភ្នំពេញ៖

ក្នុងខែនេះ មណ្ឌលសិក្សាចំនួន ១០ ក្រោមការគ្រប់គ្រងរបស់អង្គការ ស៊ីថេប បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ដោយមានសិស្សចុះឈ្មោះចូលរៀនចំនួន ៣,០៨៨នាក់ និងមានសិស្សចំនួន ១,៩៩៧នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។

នៅចុងបញ្ចប់នៃវគ្គសិក្សានីមួយៗ មណ្ឌលសិក្សានៅជនបទរបស់អង្គការ ស៊ីថេប តែងតែមានការរៀបចំពិធីបញ្ចប់វគ្គសិក្សាដ៏ចាប់អារម្មណ៍មួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្ស អាណាព្យាបាល និងដៃគូរនៅក្នុងសហគមន៍ផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថានឹងមានការចូលរួមពីអាណាព្យាបាល និងរដ្ឋាភិបាលក្នុងតំបន់ឲ្យយល់កាន់តែច្បាស់អំពីសេវាកម្មរបស់យើង នៅក្នុងនេះដែរក៏ជាឱកាសដើម្បីអបអរសាទរដល់ការខិតខំប្រឹងប្រែង និងការលូតលាស់របស់សិស្សានុសិស្សក្នុងអំឡុងវគ្គសិក្សា។

ពិធីនេះមិនត្រឹមតែមានការលេងល្បែងសប្បាយៗប៉ុណ្ណោះទេ ថែមទាំងមានការធ្វើបទបង្ហាញរបស់សិស្សានុសិស្សផងដែរ ដែលសិស្សានុសិស្សបានចែករំលែកដោយមោទនភាពអំពីចំណេះដឹង និងជំនាញដែលពួកគេបានរៀនសូត្រកន្លងមក។ ចំណុចពិសេសនៃពិធីនេះគឺជាការ ចែករង្វាន់ដល់សិស្សពូកែក្នុងវគ្គសិក្សាដែលបានបញ្ចប់ មានចំណាត់ថ្នាក់ល្អរាប់ចាប់ពីលេខ ១ ដល់ ៣។ យើងសង្ឃឹមថា ការលើកទឹកចិត្តនេះមិនត្រឹមតែជាការទទួលស្គាល់នូវសមិទ្ធិផលរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងជាការជម្រុញឲ្យសិស្សានុសិស្សទាំងអស់បន្តខិតខំ និងស្វែងរកក្តីសុបិន្តរបស់ពួកគេ។

រាល់ពិធីបញ្ចប់ការសិក្សាបាននាំមកនូវភាពញញឹមរបស់អាណាព្យាបាល និងបង្ហាញពីការរីកចម្រើនដ៏អស្ចារ្យរបស់សិស្សានុសិស្ស។ ស៊ីថេប នឹងបន្តខិតខំ និងច្នៃប្រឌិតដើម្បីផ្តល់សេវាកម្មអប់រំកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៥ — ដើម្បីជួយឱ្យកុមារក្នុងតំបន់ជនបទឲ្យទទួលបានការអប់រំប្រកបដោយសេចក្ដីថ្លៃថ្នូរ និងអនាគតដ៏ភ្លឺស្វាង!

អានបន្ថែម

🌟 ការអប់រំសុខភាពប្រចាំឆ្នាំ ២០២៥ របស់ក្រុមនិស្សិត (FLYOUNG)​🌟

ភ្នំពេញ៖ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ក្រុមនិស្សិត (FLYOUNG) បាននាំយកការអប់រំសុខភាពមក បង្រៀនដល់លោកគ្រូអ្នកគ្រូរបស់ស៊ីថេប ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ក្នុងការលើកកម្ពស់ជីវភាពរស់នៅក្នុងតំបន់ជនបទ។ វគ្គបណ្តុះបណ្តាលនៅក្នុងឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ការកំណត់បរិមាណក្នុងការបរិភោគអាហារ និងភេសជ្ជៈឲ្យមានតុល្យភាព និងការគ្រប់គ្រងអារម្មណ៍ ដែលជាកត្តាសំខាន់ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព និងសុខុមាលភាពរបស់យើងជាប្រចាំ។ យោងតាមរយៈការពន្យល់យ៉ាងច្បាស់ ការអនុវត្តផ្ទាល់ និងសកម្មភាពនៃការលេងល្បែងដែលទាក់ទងនិងមេរៀនផងដែរនោះ ក្រុមនិស្សិត (FLYOUNG) បានធ្វើអោយលោកគ្រូអ្នកគ្រូរបស់យើងចូលរួមយ៉ាងពេញលេញក្នុងការរៀន ដោយការបែងចែកជាពីរក្រុម។ វិធីសាស្រ្តបង្រៀនយ៉ាងសកម្មនេះបានជួយឲ្យលោកគ្រូអ្នកគ្រូរបស់យើងយល់ដឹងពីរបៀបថែរទាំសុខភាពបានល្អជាងមុននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ៖ 🍎 អាហារ និងភេសជ្ជៈ - ស្វែងយល់ពីសារៈសំខាន់នៃការបរិភោគប្រកបដោយតុល្យភាព ដើម្បីការពារជំងឺ។ 💖 ការគ្រប់គ្រងអារម្មណ៍ - គន្លឹះដើម្បីកាត់បន្ថយភាពតានតឹង និងរក្សាសុខុមាលភាពផ្លូវចិត្ត។ លោកគ្រូអ្នកគ្រូរបស់យើងមិនត្រឹមតែយល់ដឺងអំពីចំណេះដឹងនិងការថែទាំសុខភាពរបស់ពួកគេប៉ុណ្ណោះទេ ពួកគេក៏បានចែករំលែកចំណេះដឹងទាំងនេះទៅកាន់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេផងដែរ។ យ៉ាងណាមិញ ការស្វែងយល់ពីរបៀបថែទាំសុខភាពរបស់យើង គឺជាជំហានដំបូងដែលឆ្ពោះទៅរកអាយុជីវិតដ៏ល្អប្រសើរ! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមនិស្សិត (FLYOUNG) ចំពោះការបន្តចូលរួមចំណែកក្នុងការអប់រំរបស់ស៊ីថេប (CTEP) ក្នុងការផ្តល់ចំណេះដឹងល្អៗមកដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ។ យើងរួមគ្នាបង្កើតសហគមន៍ដែលមានសុខភាពល្អ និងរឹងមាំជាងមុន! 💪 #ការអប់រំសុខភាព .... #FLYOUNG #CTEP #ជីវិតសុខភាព #ប្រសិទ្ធភាពសហគមន៍

អានបន្ថែម

🎉 ចូលឆ្នាំថ្មី២០២៥ភ្លាម ថ្នាក់កូដរបស់ស៊ីថេប នៅកម្ពុជាបានដំណើរការគម្រប់៥ឆ្មាំហើយ!

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០២០ ស៊ីថេបបានចាប់ផ្តើមផ្តល់ជូនសិស្សានុសិស្សនូវឱកាសថ្មីជាមួយការសិក្សាថ្នាក់កូដ។ យើងមានកិត្តិយសដោយទទួលបានការសហការពី Coding Nation របស់តៃវ៉ាន់។ បន្ទាប់ពីពិភាក្សា និងរៀបចំអស់រយៈពេលមួយឆ្នាំមក យើងបានទទួលចុះអនុសារណយោកយល់គ្នាពីមន្ត្រីក្រសួងអប់រំប្រទេសកម្ពុជា (DVO) ក្នុងឆ្នាំ២០២២ ក្នុងការអនុញ្ញាតិដំណើរការកម្មវិធីនៅសាលារដ្ឋ។ ច្រើនឆ្នាំកន្លងមកនេះ យើងបានបណ្តុះបណ្តាលគ្រូបង្គោលចំនួនច្រើនទាំង អនឡាញ និងដោយផ្ទាល់ ដោយបានអញ្ជើញសាស្ត្រាចារ្យមកពីតៃវ៉ាន់ដើម្បីដឹងនាំវគ្គទាំងនេះ។ សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្រ ដែលធ្វើឲ្យកម្មវិធីថ្មីនេះបានបង្កើនទៅដល់បីសាលារដ្ឋ និង៦សាលាសហគមន៍ផងដែរ ដោយសរុបសិស្សដែលបានទទួលការបណ្តុះបណ្តាលសរុប ១៧៨២នាក់។✨ 📚 កម្មវិធីបង្រៀនកាត់ដេរទៅកាន់ក្រុមសិស្សផ្សេងទៀត សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ: 🎓 សិស្សានុសិស្សទីនេះមានទាំង កម្រិតក្នុងមធ្យមសិក្សា និងវិជ្ជាជីវៈ។ ពួកគេមានតម្រូវការពីស្ថាប័នការងារបន្ទាប់ពីបញ្ចប់វគ្គសិក្សា យើងផ្តល់ជូននូវការអនុវត្ត និងជំនាញបច្ចេកទេសច្បាស់លាស់ដែលផ្តោតលើតម្រូវការទីផ្សារជាក់ស្តែង។ បន្ថែមលើនេះទៅទៀត យើងបានលើកទឹកចិត្តសិស្សឲ្យចូលរួមប្រកួតប្រជែងលើការឆ្នៃប្រឌិត និងការស្រាវជ្រាវ អភិវឌ្ឍន៍ចំណេះជំនាញ ដោយរៀបចំជាការប្រកួតប្រជែងក្នុងទីផ្សារការងារផងដែរ។ មណ្ឌលសិក្សានៅតាមជនបទ: 🌱 សិស្សានុសិស្សភាគច្រើនស្ថិតក្នុងកម្រិតបឋមសិក្សា។ កម្មវិធីបង្រៀនរបស់យើងផ្តោតលើការដុសខាត់នៃភាវច្នៃបង្កើត និងពង្រឹងសមត្ថភាព។ តាមរយៈការជជែកពិភាក្សាក្រុម និងការចូលរួមរាល់សកម្មភាពក្នុងថ្នាក់ សិស្សទទួលបានការអនុវត្ត និងអាចបង្កើតជាគម្រោងទាក់ទាញតូចៗជាដើម។ រយៈកាលជាមួយគ្នា ពូកគេអភិវឌ្ឍន៍សមត្ថភាពគិត ដោះស្រាបញ្ហា ដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សាបន្តទៅមុខ។ 🌟 ភាពជោគជ័យ និងការរំពឹងទុក: បន្ទាប់ការគាំទ្រច្រើនជាង៣ឆ្នាំមក សិស្សមានការរីកចម្រើនលើការបង្កើតគម្រោងធំៗតាមរយៈកម្មវិធីសិក្សា ការប្តូរពីការបើកឡានដោយខ្លួងឯងទៅជាប្រព័ន្ធគ្រប់គ្រងកសិកម្ម ហើយមានការបង្តើតកម្មវិធីថ្មីៗជាច្រើនទៀត។ យើងសង្ឃឹមថា ថ្នាក់កូដដែលបានផ្តល់ជូនដោយស៊ីថេបនេះ សិស្សអាចក្លាយជាសិស្សពូកែ និងទទួលបានអនាគតការងារល្អ ឬអាចូលរួមលើកកម្ពស់ STEM(វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតសាស្ត្រ។💻🚀

អានបន្ថែម

អង្គការ ស៊ីថេប សហការដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា💻

ភ្នំពេញ៖ 🌟 សាលាអប់រំរួមគ្នាទី ៧ តាមរយៈអង្គការ ស៊ីថេប នៅក្រុងព្រះសីហនុ 🌟 ដោយសារលទ្ធភាពទទួលបានការអប់រំកុំព្យូទ័រនៅកម្ពុជាមានកម្រិតនៅឡើយ សាលារដ្ឋជាច្រើនខ្វះខាតឧបករណ៍ សម្រាប់បំពាក់ថ្នាក់រៀនកុំព្យូទ័រ។ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សកាន់តែច្រើនក្នុងការសិក្សាអំពីកុំព្យូទ័រ អង្គការ ស៊ីថេប បានចាប់ដៃគូជាមួយសាលារដ្ឋនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២០ ដោយផ្តល់កុំព្យូទ័រ និងជំនួយបច្ចេកទេសក្នុងការបញ្ចូលវគ្គសិក្សាកុំព្យូទ័រទៅក្នុងកម្មវិធីសិក្សារបស់ពួកគេ ដែលអនុញ្ញាតឱ្យសិស្សរៀនដោយផ្ទាល់នៅសាលា។ នៅឆ្នាំ ២០២១ អង្គការ ស៊ីថេប បានសហការជាមួយ Coding Nations ពីតៃវ៉ាន់ដើម្បីបង្កើតការបង្រៀនសរសេរកូដរយៈពេល ៣ឆ្នាំ និងបានចុះហត្ថលេខាលើ MoU ជាមួយក្រសួងអប់រំយុវជន និងកីឡា របស់កម្ពុជាក្នុងឆ្នាំ២០២២ ដើម្បីអនុវត្តការអប់រំសរសេរកូដនៅថ្នាក់វិទ្យាល័យរបស់សាលារដ្ឋ។ អង្គការ ស៊ីថេប បានសហការជាមួយវិទ្យាល័យបាវិតជាប់ព្រំដែនកម្ពុជា-វៀតណាម និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន (CPV) ដែលជាវិទ្យាល័យធំជាងគេក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំនេះ វិទ្យាល័យទីបីគឺ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ (PSN) បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ 🏫 វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ (PSN) 🏫 មានទីតាំងនៅកណ្តាលក្រុងព្រះសីហនុ និងមានសិស្សានុសិស្សប្រមាណ ១,៥០០នាក់។ ក្រោមការគ្រប់គ្រងដ៏ឧស្សាហ៍ព្យាយាមរបស់នាយិកាសាលា សាលាបានក្លាយជាសាលាដ៏សំខាន់ដែលទទួលស្គាល់ដោយរដ្ឋាភិបាល។ នៅពេលដែលអង្គការ ស៊ីថេប បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកអប់រំកុំព្យូទ័ររបស់ខ្លួនជាមួយសាលារដ្ឋក្នុងឆ្នាំ ២០២១ នាយិកាសាលា PSN បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុ និងជំងឺរាតត្បាត សកម្មភាពនានាត្រូវបានពន្យារពេល។ ជាមួយនឹងការបន្ធូរបន្ថយជំងឺរាតត្បាតនេះ PSN បានបន្ថែមនាយកដ្ឋានវិជ្ជាជីវៈ ស្របជាមួយនឹងគម្រោងរបស់អង្គការ ស៊ីថេប លើការលើកកម្ពស់ការអប់រំវិជ្ជាជីវៈ។ ដោយធ្វើជាសាក្សីដោយក្រសួងអប់រំយុវជន និងកីឡា របស់កម្ពុជា អង្គការ ស៊ីថេប បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការអប់រំសរសេរកូដជាផ្លូវការជាមួយ PSN ក្នុងខែនេះ។ អង្គការ ស៊ីថេប បានផ្តល់កុំព្យូទ័រយួរដៃចំនួន ៥០គ្រឿង និងបានរៀបចំជំរុំបណ្តុះបណ្តាលគ្រូដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអ៊ីនធឺណិត រួមជាមួយនឹងជំនួយបច្ចេកទេសផ្សេងទៀត ដើម្បីធានាបាននូវគុណភាពបង្រៀនឱ្យមានស្ដង់ដាខ្ពស់។ កម្មវិធីសិក្សាសរសេរកូដនឹងត្រូវបានអនុវត្តក្នុងឆ្នាំសិក្សាថ្មីដែលជាផ្នែកមួយនៃកម្មវិធីរយៈពេលបីឆ្នាំ ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង ១,៥០០ នាក់ជារៀងរាល់ឆ្នាំ។ ⛴️សារៈសំខាន់នៃក្រុងព្រះសីហនុ⛴️ ខេត្តព្រះសីហនុ ជាតំបន់កំពង់ផែសមុទ្រដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ឧស្សាហកម្ម និងតំបន់ សេដ្ឋកិច្ចពិសេសជាច្រើន ដែលបង្កើតឱ្យមានតម្រូវការខ្ពស់សម្រាប់ទេពកោសល្យបច្ចេកទេស។ នាយិកាសាលា PSN ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចសហការអប់រំសរសេរកូដនេះ ដោយសង្ឃឹមថានឹងបណ្តុះទេពកោសល្យបច្ចេកទេសបន្ថែមទៀត ដើម្បីជួយដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។

អានបន្ថែម

✨បន្ទាប់ពីការរង់ចាំអស់រយៈពេល ៩ឆ្នាំ ពេលនេះមណ្ឌលសិក្សាPT បានដំណើរកាអិនធីណិតហើយ!🌐

ភ្នំពេញ៖ មណ្ឌលសិក្សាPT បានចាប់ផ្តើមពីឆ្នាំ២០១៥ ដែលមានទីតាំងនៅភូមិជនបទចំងាយ៤៤គីឡូម៉ែត្រពីក្រុងសៀមរាប។ រយៈពេល៩ឆ្នាំកន្លងមកនេះ ស៊ីថេបបានបន្តកម្មវិធីអប់រំប្រកបដោយគុណភាព និងការឬតចំណងទំនាក់ទំនងល្អជាមួយសហគមន៍។ ថ្នាក់រៀនត្រូវបានបង្កើតឡើងក្នុងវត្ត ដែលជាការជួសជុលអគារចាស់មកប្រើប្រាស់ ហើយក៏ទទូលបានការជួយជ្រោមជ្រែងពីព្រះសង្ឃ និងអ្នកភូមិសម្រាប់ថ្នាក់រៀនថ្មីមួយ។ យើងបានផ្តល់នូវថ្នាក់រៀនភាសាអង់គ្លេស និងកុំព្យូទ័រនៅទីនេះ ហើយបើគិតត្រឹមចុងឆ្នាំ២០២៤នេះ យើងមានសិស្សសរុប២០០០ នាក់បានចុះឈ្មោះចូលរៀនហើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែមានបញ្ហារាំងស្ទះមួយចំនួនសម្រាប់គ្រូ និងសិស្សផងដែរ នោះគីបញ្ហាគ្នានអិនធីណិត! ដោយហេតុទីតាំងមិនអំណោយផងសម្រាប់ដំណើរការក្រុមហ៊ុន អិនធឺណិតទៅដល់ដែលរួមផ្សំដោយកត្តាប្រជាជនតិច ហើយការតភ្ជាប់ចំងាយឆ្ងាយផងនោះ បានធ្វើឲ្យការសិក្សារបស់សិស្សខ្វះខាតធនធានសំភារៈស្រាវជ្រាវ និងបង្កើតប្រសិទ្ធិភាពសិក្សាផងដែរ។ បន្ទាប់ពីបានដោះស្រាយច្រើនឆ្នាំកន្លងមក មណ្ឌលសិក្សាPT បានតំឡើងអិនធឺណិតដោយជោគជ័យក្នុងខែធ្នូនេះ! ដំណើរជំនៈឧបសក្គដ៏លំបាកនេះមិនត្រឹមតែបានជួយក្មេងៗបានសិក្សាថ្នាក់កុំព្យូទ័រកម្រិតខ្ពស់ទេ (Photoshop, CorelDraw) តែក៏បានជួយឲ្យថ្នាក់ភាសាអង់គ្លេសអនុវត្តន័បានប្រសើរឡើងផងដែរ។ ទៅបីជាការចំណាយអិនធីណិតមួយឆ្នាំខ្ទង់៣០០ដុល្លាក៏ដោយ ក៏យើងជឿជាក់ថាការវិនិយោគនេះនឹងជួយឲ្យក្មេងៗសម្លឹងឆ្ពោះទៅរកអនាគល្អ និងឱកាសល្អៗជាមិនខាន។ នៅទីក្រុង អិនធីណិតវាជារឿងធម្មតាដែលមនុស្សទូទៅងាយរកបាន ប៉ុន្តែនៅជនបទវិញការទទួលបានអិនធឺណិតប្រើប្រាស់ជាសំណាងធំណាស់។ ស៊ីថេបនឹងនៅតែបន្តកម្មវិធីសិក្សាប្រកបដោយគុណភាពជូនសិស្សានុសិស្សនៅទីជនបទ ផ្លាស់ប្តូរការសិស្សាតាមទម្លាប់ចាស់ និងការរស់នៅល្អប្រសើរ។ សូមអរគុណចំពោះគ្រប់គ្នាដែលបានគាំទ្រស៊ីថេបកន្លងមក។ ទឹកចិត្តល្អរបស់អ្នកទាំងអស់គ្នាបានផ្លាស់ប្តូរអនាគតក្មេងៗរបស់យើង!💖

អានបន្ថែម

នេះជាសកម្មភាពសិស្សបង្ហាញគម្រោងកសិកម្ម (ប្រព័ន្ធកំណត់ម៉ោងស្រោចស្រព)។

ភ្នំពេញ៖ ប្រព័ន្ធកំណត់ម៉ោងប្រព័ន្ធធារាសាស្រ្ត គឺជាឧបករណ៍ដែលធ្វើស្វ័យប្រវត្តិកម្មការស្រោចទឹកសួនច្បារ ឬស្មៅរបស់អ្នក។ វាអនុញ្ញាតឱ្យអ្នកកំណត់ពេលវេលាជាក់លាក់សម្រាប់ប្រព័ន្ធធារាសាស្រ្តរបស់អ្នកដើម្បីបើក និងបិទ ដោយធានាថារុក្ខជាតិរបស់អ្នកទទួលបានបរិមាណទឹកត្រឹមត្រូវតាមពេលវេលាដ៏ល្អប្រសើរ។ ប្រព័ន្ធនេះអាចដំណើរការបានតាមរយៈឧបករណ៍កុំព្យូទ័រ និងទូរសព្ទឆ្លាតវៃ។ #គម្រោងនេះត្រូវបានគាំទ្រដោយប្រជាជនតៃវ៉ាន់

អានបន្ថែម

✨ការប្រកួតសិស្សពូកែឆ្នាំ២០២៤ បញ្ចប់ដោយជោគជ័យ✨

ភ្នំពេញ៖ ការប្រកួតសិស្សពូកែប្រចាំឆ្នាំ បានចាប់ផ្តើមដំបូងនៅឆ្នាំ២០២១៤ គឺដែលព្រឹត្តិការណ៍នេះរៀបចំដោយអង្គការស៊ីថេបរៀងរាល់ឆ្នាំ ។ នៅឆ្នាំនេះ តំណាងសិស្សឆ្នើមមកពីតាមមណ្ឌលសិក្សា និងសាលាដៃគូនៅទូទាំងប្រទេសកម្ពុជា បានជួបជុំគ្នា ដើម្បីប្រកួតប្រជែងបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។ ការប្រកួតរួមមានបួនប្រភេទ គឺភាសាអង់គ្លេសកម្រិតមូលដ្ឋាន ភាសាអង់គ្លេសកម្រិតខ្ពស់ កុំព្យូទ័រទូទៅ និងការសរសេរកូដដែលយើងទើបនឹងដាក់បញ្ចូលថ្មីនៅឆ្នាំនេះ។ ព្រឹត្តិការណ៍ឆ្នាំនេះ រៀបចំនៅការិយាល័យអង្គការស៊ីថេប ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីមណ្ឌលសិក្សាតាមជនបទ និងសាលាដៃគូចំនួន១៨ដោយមានសិស្សានុសិស្សធ្វើដំណើរមកពីតាមបណ្ដារាជធានីខេត្ត ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។ សិស្សចូលរួមការប្រឡងសរុបចំនួន៥២នាក់ ព្រមទាំងមានអ្នកចូលរួមចំនួន១៥២នាក់ រួមមានសិស្សានុសិស្ស អាណាព្យាបាល នាយកសាលា គ្រូបង្រៀន ព្រះចៅអធិការ និងអាជ្ញាធរ ដែលញ៉ាំងឱ្យបរិកាសកម្មវិធីកាន់តែអធិកអធម! ✨របៀបវារៈកម្មវិធី✨ ការប្រកួតប្រជែងចាប់ផ្តើមនៅពេលព្រឹក។ ជាមួយគ្នានេះ យើងបានរៀបចំការធ្វើបទបង្ហាញ របស់សិស្សពីសមិទ្ធិផលនៃការសិក្សារបស់ពួកគេជាភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងការសរសេរកូដ ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់បន្ថែមពីផលជះវិជ្ជមាននៃការអប់រំរបស់អង្គការស៊ីថេប ។ នៅពេលរសៀល យើងបានអញ្ជើញវិទ្យាល័យបច្ចេកទេសដុងវូរបស់តៃវ៉ាន់ ឱ្យធ្វើបទបង្ហាញដោយផ្ទាល់អំពីកម្មវិធីសិក្សា ៣+៤នៅតៃវ៉ាន់។ នាយកសាលា គ្រូបង្រៀន និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ បានចែករំលែកបទពិសោធន៍របស់ពួកគេដោយផ្ទាល់ ដោយផ្តល់នូវព័ត៌មានសំខាន់ៗសម្រាប់សិស្ស-និស្សិតដែលចាប់អារម្មណ៍ក្នុងការបន្តការអប់រំនៅតៃវ៉ាន់។ 🌟សមិទ្ធផលសម្រេចបាន🌟 យើងសូមចូលរួមអបអរសាទរសិស្សមកពីមណ្ឌលសិក្សាតាយ៉ែក! ក្រោមការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ បានធ្វើឱ្យសិស្សជាច្រើនទទួលពានរង្វាន់លេខមួយ និងលេខ២ នៅក្នុងវិញ្ញាសារប្រកួតភាសាអង់គ្លេសមូលដ្ឋាន និងកម្រិតខ្ពស់ និងការសរសេរកូដ។ យើងសង្ឃឹមថា ភាពជោគជ័យរបស់ពួកគេនឹងបំផុសគំនិតសិស្ស និងគ្រូបង្រៀនបន្ថែមទៀត ឱ្យទទួលបានលទ្ធផលកាន់តែអស្ចារ្យនៅក្នុងការប្រកួតប្រជែងនាពេលអនាគត! 💖សេចក្ដីថ្លែងអំណរគុណ💖 ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ នឹងមិនអាចទៅរួចទេ បើគ្មានការគាំទ្រ និងការចូលរួមពីអ្នកគ្រប់គ្នាដែលពាក់ព័ន្ធ។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះក្រុមហ៊ុន Grand Twins និង MASTERTEX សម្រាប់ការឧបត្ថម្ភដល់កម្មប្រកួតរបស់យើង។ ការគាំទ្ររបស់អ្នកគ្រប់គ្នា ដែលមានទាំងសហគមន៍ ជាចលករជំរុញទឹកចិត្តឱ្យអង្គការស៊ីថេប បន្តផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់។ 🎉**ជួបគ្នានៅកម្មវិធីប្រកួតសិស្សពូកែ (CTEP Golden Brain) ឆ្នាំក្រោយទៀត! **🎉

អានបន្ថែម