✨ពិធីបញ្ចប់វគ្គសិក្សានៃមណ្ឌលសិក្សាជនបទរបស់អង្គការ ស៊ីថេប បានបញ្ចប់ដោយជោគជ័យ✨
ក្នុងខែនេះ មណ្ឌលសិក្សាចំនួន ១០ ក្រោមការគ្រប់គ្រងរបស់អង្គការ ស៊ីថេប បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ដោយមានសិស្សចុះឈ្មោះចូលរៀនចំនួន ៣,០៨៨នាក់ និងមានសិស្សចំនួន ១,៩៩៧នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។
នៅចុងបញ្ចប់នៃវគ្គសិក្សានីមួយៗ មណ្ឌលសិក្សានៅជនបទរបស់អង្គការ ស៊ីថេប តែងតែមានការរៀបចំពិធីបញ្ចប់វគ្គសិក្សាដ៏ចាប់អារម្មណ៍មួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្ស អាណាព្យាបាល និងដៃគូរនៅក្នុងសហគមន៍ផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថានឹងមានការចូលរួមពីអាណាព្យាបាល និងរដ្ឋាភិបាលក្នុងតំបន់ឲ្យយល់កាន់តែច្បាស់អំពីសេវាកម្មរបស់យើង នៅក្នុងនេះដែរក៏ជាឱកាសដើម្បីអបអរសាទរដល់ការខិតខំប្រឹងប្រែង និងការលូតលាស់របស់សិស្សានុសិស្សក្នុងអំឡុងវគ្គសិក្សា។
ពិធីនេះមិនត្រឹមតែមានការលេងល្បែងសប្បាយៗប៉ុណ្ណោះទេ ថែមទាំងមានការធ្វើបទបង្ហាញរបស់សិស្សានុសិស្សផងដែរ ដែលសិស្សានុសិស្សបានចែករំលែកដោយមោទនភាពអំពីចំណេះដឹង និងជំនាញដែលពួកគេបានរៀនសូត្រកន្លងមក។ ចំណុចពិសេសនៃពិធីនេះគឺជាការ ចែករង្វាន់ដល់សិស្សពូកែក្នុងវគ្គសិក្សាដែលបានបញ្ចប់ មានចំណាត់ថ្នាក់ល្អរាប់ចាប់ពីលេខ ១ ដល់ ៣។ យើងសង្ឃឹមថា ការលើកទឹកចិត្តនេះមិនត្រឹមតែជាការទទួលស្គាល់នូវសមិទ្ធិផលរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងជាការជម្រុញឲ្យសិស្សានុសិស្សទាំងអស់បន្តខិតខំ និងស្វែងរកក្តីសុបិន្តរបស់ពួកគេ។
រាល់ពិធីបញ្ចប់ការសិក្សាបាននាំមកនូវភាពញញឹមរបស់អាណាព្យាបាល និងបង្ហាញពីការរីកចម្រើនដ៏អស្ចារ្យរបស់សិស្សានុសិស្ស។ ស៊ីថេប នឹងបន្តខិតខំ និងច្នៃប្រឌិតដើម្បីផ្តល់សេវាកម្មអប់រំកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៥ — ដើម្បីជួយឱ្យកុមារក្នុងតំបន់ជនបទឲ្យទទួលបានការអប់រំប្រកបដោយសេចក្ដីថ្លៃថ្នូរ និងអនាគតដ៏ភ្លឺស្វាង!