លំអិតសកម្មភាព

image

ស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ Tamkang (Tamkang University)

ដែលបាននាំមកនូវមេរៀនភាសាចិនដល់កុមារកម្ពុជា!

នៅក្នុងរដូវក្តៅនេះ កម្មវិធី CTEP មានក្តីរីករាយដែលបានទទួលអ្នកស្ម័គ្រចិត្តជំនាន់ថ្មីមកពីសាកលវិទ្យាល័យ​ Tamkang។

ជាយូរឆ្នាំមកហើយ សិស្សានុសិស្សពីសាកលវិយាល័យតាមកាងបានយកចិត្តទុកដាក់ចំពោះការបម្រើសហគមន៍នៅកម្ពុជា ហើយពួកយើងពិតជាកោតសរសើរចំពោះការគាំទ្ររបស់ពួកគេដែលបានមកដល់ថ្នាក់រៀននៅជនបទ នាំមកនូវការអប់រំភាសាចិនដល់កុមារក្នុងតំបន់។

នៅកម្ពុជា ការវិនិយោគពីបរទេស និងរោងចក្រកំពុងតែរីកដុះដាល (ជាពិសេសពីប្រទេសចិន) ដែលធ្វើឲ្យតម្លៃនៃបុគ្គលដែលចេះភាសាចិនកាន់តែមានតម្លៃ ប៉ុន្តែនៅតែពិបាករក។ ការមកដល់របស់ក្រុមអ្នកស្ម័គ្រចិត្ត​ Tamkang មិនត្រឹមតែផ្តល់ឱកាសឲ្យកុមារនៅជនបទបានស្គាល់ពីភាសាចិនប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឲ្យពួកគេឃើញនូវលទ្ធភាពថ្មីៗសម្រាប់អនាគត។

ក្នុងអំឡុងពេល៤ថ្ងៃនៃសកម្មភាព ក្រុមអ្នកស្ម័គ្រចិត្តបានរៀបចំមេរៀនដ៏គួរឲ្យចាប់អារម្មណ៍ និងមានទំនាក់ទំនង រួមមានពីសំឡេង ចម្រៀង pinyin និងពាក្យប្រើប្រាស់ប្រចាំថ្ងៃ ដូចជាលេខ ខោអាវ ម្ហូបអាហារ ផ្លែឈើ និងកន្លែង។ តាមរយៈការសន្ទនាសាមញ្ញ និងសកម្មភាពលេងសប្បាយៗ រួមមានលេងតួអង្គ លេងមុិនកាត់ក paper-scissors និងប័ណ្ណពាក្យ ពួកគេបានបំពេញបន្ទប់រៀនដោយភាពរីករាយ និងថាមពល ដែលលើកទឹកចិត្តដល់សិស្សានុសិស្សដែលខ្មាស់អៀនឲ្យហ៊ាននិយាយភាសាចិន។

នៅចុងបញ្ចប់នៃកម្មវិធី កុមារទាំងនោះអាចនិយាយគ្នាជាភាសាចិនដើម្បីទទួលដៃគូ និងណែនាំអំពីឈ្មោះ អាយុ និងសញ្ជាតិរបស់ពួកគេ។ ក្រៅពីការរៀនពាក្យថ្មីៗ ការចូលរួមនៅក្នុងសកម្មភាពនេះបានពង្រីកចក្ខុវិស័យរបស់ពួកគេ ជួយពួកគេឱ្យយល់ដឹងពីវប្បធម៌ផ្សេងៗ និងលើកទឹកចិត្តពួកគេឱ្យបន្តការសិក្សារៀនសូត្រ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ​ Tamkang (តៃវ៉ាន់) ចំពោះការចូលរួម ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់ពួកគេ។ ការបង្រៀន និងការផ្លាស់ប្តូរវប្បធម៌របស់ពួកគេ មិនត្រឹមតែជួយពង្រីកចំណេះដឹងរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្ថាបនាមិត្តភាព និងការចងចាំដ៏ពិសេសមិនអាចបំភ្លេចបាន។

យើងរង់ចាំការវិលត្រឡប់មករបស់ពួកគេម្តងទៀតនៅថ្ងៃអនាគត! ❤️