លំអិតសកម្មភាព

image

✨បន្ទាប់ពីការរង់ចាំអស់រយៈពេល ៩ឆ្នាំ ពេលនេះមណ្ឌលសិក្សាPT បានដំណើរកាអិនធីណិតហើយ!🌐

មណ្ឌលសិក្សាPT បានចាប់ផ្តើមពីឆ្នាំ២០១៥ ដែលមានទីតាំងនៅភូមិជនបទចំងាយ៤៤គីឡូម៉ែត្រពីក្រុងសៀមរាប។ រយៈពេល៩ឆ្នាំកន្លងមកនេះ ស៊ីថេបបានបន្តកម្មវិធីអប់រំប្រកបដោយគុណភាព និងការឬតចំណងទំនាក់ទំនងល្អជាមួយសហគមន៍។ ថ្នាក់រៀនត្រូវបានបង្កើតឡើងក្នុងវត្ត ដែលជាការជួសជុលអគារចាស់មកប្រើប្រាស់ ហើយក៏ទទូលបានការជួយជ្រោមជ្រែងពីព្រះសង្ឃ និងអ្នកភូមិសម្រាប់ថ្នាក់រៀនថ្មីមួយ។ យើងបានផ្តល់នូវថ្នាក់រៀនភាសាអង់គ្លេស និងកុំព្យូទ័រនៅទីនេះ ហើយបើគិតត្រឹមចុងឆ្នាំ២០២៤នេះ យើងមានសិស្សសរុប២០០០ នាក់បានចុះឈ្មោះចូលរៀនហើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែមានបញ្ហារាំងស្ទះមួយចំនួនសម្រាប់គ្រូ និងសិស្សផងដែរ នោះគីបញ្ហាគ្នានអិនធីណិត! ដោយហេតុទីតាំងមិនអំណោយផងសម្រាប់ដំណើរការក្រុមហ៊ុន អិនធឺណិតទៅដល់ដែលរួមផ្សំដោយកត្តាប្រជាជនតិច ហើយការតភ្ជាប់ចំងាយឆ្ងាយផងនោះ បានធ្វើឲ្យការសិក្សារបស់សិស្សខ្វះខាតធនធានសំភារៈស្រាវជ្រាវ និងបង្កើតប្រសិទ្ធិភាពសិក្សាផងដែរ។ បន្ទាប់ពីបានដោះស្រាយច្រើនឆ្នាំកន្លងមក មណ្ឌលសិក្សាPT បានតំឡើងអិនធឺណិតដោយជោគជ័យក្នុងខែធ្នូនេះ! ដំណើរជំនៈឧបសក្គដ៏លំបាកនេះមិនត្រឹមតែបានជួយក្មេងៗបានសិក្សាថ្នាក់កុំព្យូទ័រកម្រិតខ្ពស់ទេ (Photoshop, CorelDraw) តែក៏បានជួយឲ្យថ្នាក់ភាសាអង់គ្លេសអនុវត្តន័បានប្រសើរឡើងផងដែរ។ ទៅបីជាការចំណាយអិនធីណិតមួយឆ្នាំខ្ទង់៣០០ដុល្លាក៏ដោយ ក៏យើងជឿជាក់ថាការវិនិយោគនេះនឹងជួយឲ្យក្មេងៗសម្លឹងឆ្ពោះទៅរកអនាគល្អ និងឱកាសល្អៗជាមិនខាន។ នៅទីក្រុង អិនធីណិតវាជារឿងធម្មតាដែលមនុស្សទូទៅងាយរកបាន ប៉ុន្តែនៅជនបទវិញការទទួលបានអិនធឺណិតប្រើប្រាស់ជាសំណាងធំណាស់។ ស៊ីថេបនឹងនៅតែបន្តកម្មវិធីសិក្សាប្រកបដោយគុណភាពជូនសិស្សានុសិស្សនៅទីជនបទ ផ្លាស់ប្តូរការសិស្សាតាមទម្លាប់ចាស់ និងការរស់នៅល្អប្រសើរ។ សូមអរគុណចំពោះគ្រប់គ្នាដែលបានគាំទ្រស៊ីថេបកន្លងមក។ ទឹកចិត្តល្អរបស់អ្នកទាំងអស់គ្នាបានផ្លាស់ប្តូរអនាគតក្មេងៗរបស់យើង!💖