ព័ត៌មានលំអិត

  • Home
  • ព័ត៌មានលំអិត
image

ការបង្កើតសកម្មភាពថ្នាក់រៀនកុំព្យូទ័រកាន់តែមានភាពសប្បាយរីករាយនិងមានប្រសិទ្ធភាព

នៅតាមមជ្ឈមណ្ឌលសិក្សាជនបទរបស់ អង្គការស៊ីថេប ថ្នាក់រៀនកុំព្យូទ័រមិនមែនគ្រាន់តែបង្រៀនសិស្សឱ្យចេះប្រើប្រាស់កុំព្យូទ័រប៉ុណ្ណោះទេ​ ប៉ុន្តែពួកយើងខិតខំប្រឹងប្រែងបង្កើតសកម្មភាពសិក្សាថ្មីៗនៅក្នងថ្នាក់រៀន ដើម្បីបង្កើនបរិយាកាសការសិក្សារៀនសូត្រ មានភាពសប្បាយរីករាយ ទាក់ទាញ និងការលើកទឹកចិត្ត ដើម្បីឱ្យសិស្សអាចអភិវឌ្ឍជំនាញជំនាញតាមប្រព័ន្ធអនឡាញ និងបង្កើនទំនុកចិត្តលើការរៀនសូត្ររបស់ខ្លួន។

ដើម្បីធ្វើឱ្យមេរៀនកាន់តែមានប្រសិទ្ធភាពនិងសកម្ម លោកគ្រូអ្នកគ្រូបង្រៀនរបស់អង្គការស៊ីថេប បានដាក់បញ្ចូលសកម្មភាពជាច្រើនមានដូចជា ការចូលរួមជាក្រុម ការអនុវត្តផ្ទាល់ និងការលេងហ្គេមអប់រំទៅក្នុងការបង្រៀនផងដែរ។ សកម្មភាពមួយដែលលោកគ្រូអ្នកគ្រូបានយកមកប្រើប្រាស់គឺ Kahoot! ដែលជាកម្មវិធីសិក្សាតាមរយៈការលេងហ្គេម។ Kahoot! ជាប្រភេទហ្គេមសម្រាប់ ការប្រកួតចំណេះដឹងដ៏រីករាយ និងទាក់ទាញការចាប់អារម្មណ៍របស់កូនសិស្សកំពុងរៀននៅក្នុងថ្នាក់ ​ម្យ៉ាងវិញទៀតអាចជួយអោយសិស្សទទួលបានចំណេះដឹងពីការរំលឹកមេរៀនតាមរយះហ្គេមនេះផងដែរ។ ខណៈពេលដែលពួកគេប្រកួតប្រជែងសមត្ថភាពក្នុងការឆ្លើយសំណួរជាមួយមិត្តរួមថ្នាក់ ព្រមទាំងអបអរសាទរលើកទឹកចិត្តចំពោះអ្នកដែលទទួលបានជ័យលាភី ក្នុងការលេងហ្គេមនេះ។

តាមរយៈវិធីសាស្ត្របង្រៀនទាំងនេះ សិស្សមានការចូលរួមកាន់តែសកម្មនៅក្នុងថ្នាក់រៀន ហើយអាចអភិវឌ្ឍជំនាញក្នុងការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងជំនាញតាមប្រព័ន្ធអនឡាញ ផ្អែកលើការសិក្សារបស់ពួកគេផ្ទាល់។

អង្គការស៊ីថេប ជឿជាក់ថា ការអប់រំមិនមែនគ្រាន់តែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការបំផុសគំនិតឱ្យសិស្សស្រឡាញ់ការសិក្សារៀនសូត្រ និងការត្រៀមលក្ខណៈជាស្រេចដើម្បីឱ្យសិស្សានុសិស្សសម្របខ្លួនតាមបច្ចេកវិទ្យាដែលមានភាពរីកចម្រើននាពេលអនាគត។