❤️ សូមអរគុណក្រុមហ៊ុន ខេ ឌី អិម អ ស្ព័ត ឯក. សម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់អ្នកចំពោះការអប់រំនៅជនបទ!
មណ្ឌលសិក្សា ខេ ឌី អិម អ ត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូរវាងក្រុមហ៊ុន ខេ ឌី អិម អ និង អង្គការស៊ីថេប ដោយបានផ្តល់ថ្នាក់ភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃដល់សិស្សានុសិស្សនៅជនបទ។
នៅក្នុងខែនេះដែរ ខេ ឌី អិម អ បានរៀបចំអំណោយដើម្បីទទួលស្គាល់ និងលើកទឹកចិត្តដល់សិស្សពូកែ និងបានផ្តល់ទឹកដោះគោដល់សិស្សគ្រប់រូប ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យបន្តរៀនសូត្រ និងបន្តការរីកចម្រើន។
ពួកយើងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសេចក្តីសប្បុរស និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ខេ ឌី អិម អ ចំពោះសិស្សរបស់យើង។ យើងកំពុងរួមគ្នាធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមាននៅក្នុងដំណើរសិក្សារបស់ពួកគេ និងបង្កើតឱកាសអោយកាន់តែរីកច្រើនសម្រាប់កុមារនៅក្នុងសហគមន៍ជនបទ។
#ស៊ីថេប #ខេ ឌី អិម អ #ការអប់រំនៅជនបទ #ស៊ី អេស អ