លំអិតសកម្មភាព

image

បញ្ហាប្រឈមនៃការរៀនសូត្ររបស់សិស្សានុសិស្សនារដូវក្តៅ

នៅពេលដែលរដូវក្ដៅឈានចូលមកដល់ប្រទេសកម្ពុជា សិស្សានុសិស្សនៅតាមជនបទប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការរៀនសូត្ររបស់ពួកគេ។ គឺចាប់ពីខែមីនារហូតដល់ខែឧសភា សីតុណ្ហភាពអាចឡើងដល់ 35-40°C ដែលធ្វើឲ្យសកម្មភាពប្រចាំថ្ងៃកាន់តែពិបាក។ បញ្ហាប្រឈមដ៏សំខាន់មួយគឺការធ្វើដំណើរទៅសាលារៀន ជាពិសេសសម្រាប់សិស្សានុសិស្សដែលធ្វើដំណើរផ្លូវឆ្ងាយដោយការជិះកង់។ កម្តៅថ្ងៃក្តៅខ្លាំងធ្វើឱ្យការធ្វើដំណើររបស់ពួកគេមានការហត់នឿយ និងពិបាក។ លើសពីនេះ សិស្សក្មេងៗងាយរងគ្រោះទៅនឹងជំងឺផ្សេងៗដែលទាក់ទងនឹងកម្តៅថ្ងៃក្តៅខ្លាំង ដែលនាំឱ្យពួកគេមិនអាចមករៀនបាន និងមានការរំខានដល់ថ្នាក់រៀនត្រូវមានសិស្សអវត្តមានច្រើន។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ គ្រូបង្រៀនរបស់អង្គការ ស៊ីថេប យើងកំពុងចាត់វិធានការយ៉ាងសកម្ម។ ពួកគាត់បានលើកទឹកចិត្តសិស្សានុសិស្សឱ្យរក្សាជាតិទឹកក្នុងខ្លួនដោយការផឹកទឹកអោយបានច្រើន ដាក់ដបទឹកទៅសាលារៀន ពាក់អាវដៃវែង និងពាក់មួកសម្រាប់ការពារកម្តៅថ្ងៃពេលធ្វើដំណើរ។ លោកគ្រូអ្នកគ្រូក៏បានអប់រំសិស្សានុសិស្សអំពីផលប៉ះពាល់នៃកម្តៅក្តៅខ្លាំង និងរបៀបការពារខ្លួន។ លើសពីនេះ យើងកំពុងពិនិត្យ និងធានាថា ថ្នាក់រៀនត្រូវបានបំពាក់ដោយកង្ហារគ្រប់គ្រាន់ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព ដែលអនុញ្ញាតឱ្យសិស្សផ្តោតអារម្មណ៍ និងសិក្សាប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងការខិតខំប្រឹងប្រែងទាំងនេះ យើងសង្ឃឹមថាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់ជនបទអាចបន្តការបង្រៀន និងរៀនរបស់ពួកគេដោយរលូន ទោះបីជារដូវកាលនេះមានបញ្ហាប្រឈមក៏ដោយ។